ការប្រលងដែលបានទទួលស្គាល់ជាសាកលលើជំនាញភាសាអង់គ្លេសតាំងពីកំរិតកុមាររហូតដល់មនុស្សពេញវ័យក្នុងកំរិតជំនាញជាមួយនឹងវិធីសាស្រ្តមួយជំហានៗម្តង ដែលលើកទឹកចិត្តសិស្សឱ្យមានការរីកចម្រើនច្បាស់លាស់និងមានប្រសិទ្ធភាព។
ការប្រឡង Anglia ទូទាំងពិភពលោកមានគោលបំណងផ្តល់នូវទម្រង់បែបបទច្បាស់លាស់ក្នុងការវាយតម្លៃយ៉ាងពិតប្រាកដសម្រាប់សិស្សានុសិស្សដែលចូលរួមធ្វើការប្រលង ។ ការប្រលងត្រូវបានរចនាឡើងដើម្បីឱ្យសិស្សានុសិស្សក៏ដូចជាគ្រូរបស់ពួកគេបានយល់ដឹងច្បាស់យ៉ាងជាក់លាក់ពីអ្វីដែលជាតម្រូវការរបស់ពួកគេ ដោយកាត់បន្ថយកង្វល់ក្នុងពេលធ្វើការប្រលង ។គោលបំណងរបស់យើងនៅគ្រប់កម្រិតទាំងអស់គឺដើម្បីផ្តល់ទំនុកចិត្តដល់សិស្សដែលចូលរួមប្រលង ប្រៀបដូចជាការផ្តល់នូវរង្វាន់លើកទឹកចិត្តដល់ពួកគេចំពោះការខិតខំរៀនភាសារបស់ពួកគេ។
រប់កម្រិតទាំងអស់បានអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីសិក្សាបន្ថែមបែបជាជំហាន ៗ ដែលចាប់ផ្តើមដោយការកំណត់សម្គាល់ពាក្យនិងសំណង់ប្រយោគ និងកម្រងសំណួរបែបរស់រវើកបន្ថែមបន្តិចទៀតនៅកម្រិតនីមួយៗរហូតធ្វើអោយបេក្ខជនមានចំណេះដឹងផ្នែកភាសាទូលំទូលាយហើយអាចប្រើប្រាស់ចំណេះដឹងភាសារបស់ពួកគេប្រកបដោយទំនុកចិត្ត។
ចុចលើគេហទំព័រផ្លូវការសម្រាប់ព័ត៌មានបន្ថែម៖
https://www.anglia.org/list-of-universities
https://www.anglia.org/map
https://www.anglia.org
វិញ្ញាបនបត្រសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសអន្តរជាតិ ស៊ី អាយ ធី អុី
C.I.T.E. គឺជាវិញ្ញាបនប័ត្រនៃការប្រលងរបស់ Anglia សំរាប់គ្រូបង្រៀនភាសាអង់គ្លេសបែបអន្តរជាតិ
វាត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យគ្រូបង្រៀនភាសាអង់គ្លេសអោយមានសមត្ថភាព និងមានគុណសម្បត្តិក្នុងការបង្រៀនភាសាអង់គ្លេស នេះជាឱកាសផងដែរដើម្បីផ្តល់ឱ្យគ្រូបង្រៀនភាសាអង់គ្លេសទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិសម្រាប់ជំនាញបង្រៀនភាសាអង់គ្លេសនិងបទពិសោធន៍របស់ពួកគេ។
C.I.T.E. ដំណើរការលើគោលការណ៍ដូចគ្នានឹងតេស្តអង់គ្លេសដទៃទៀតក្នុងគោលបំណងពិសេសមួយគឺការបង្រៀនភាសាអង់គ្លេស។
https://www.anglia.org/cite
នៅក្នុងគេហទំព័រនេះយើងបានធ្វើការផ្តល់ជូននូវព័ត៌មានខ្លីៗ លោកអ្នកប្រហែលជាមានសំណួរមកកាន់យើងខ្ញុំ។
សូមធ្វើការបំពេញទម្រង់ខាងក្រោមហើយធ្វើការផ្ញើសារ នោះសហការីយើងខ្ញុំនឹងធ្វើការឆ្លើយតបរាល់ចម្ងល់ទៅកាន់លោកអ្នកវិញក្នុងពេលឆាប់ៗ ។